ខេត្តឧត្តរមានជ័យ ជាខេត្តមួយនៅភាគខាងជើងប្រទេសកម្ពុជា។ ខេត្តឧត្តរមានជ័យមានទីរួមខេត្តនៅក្រុងសំរោង។
----------------------------------
ខេត្តឧត្តរមានជ័យស្ថិតនៅប៉ែកខាងជើងឈៀងខាងលិចនៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ៈ - ខាងជើងជាប់នឹងប្រទេសថៃគឺ៖ ខេត្តបូរីរ៉ាំ,សូរិន និង ស៊ីសាកេត ដែលមានប្រវែង២២៤គ.ម ខ័ណ្ឌចែកដីយើងនិងថៃដោយភ្នំដងរ៉ែក (គ្មានដីវាលរាបទេជាមួយ ប្រទេសថៃ គឺសុទ្ធតែភ្នំដោយមានតែច្រក៥សម្រាប់ចេញចូលប៉ុណ្ណោះគឺ៖ ច្រកជុបគគី,ច្រកថ្មដូន, ច្រកអូស្មាច់, ច្រកជាំសាង៉ាម និងច្រកព្រះប្រឡាយ ។ - ខាងត្បូងជាប់នឹងខេត្តសៀមរាប - ខាងកើតជាប់នឹងខេត្តព្រះវិហារ - ខាងលិចជាប់នឹងខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យមានចំងាយប្រមាណ ៤៣៩ គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦អា និងកាត់តាមខេត្តកណ្តាល កំពង់ចាម និងបន្តដំណើរ តាមផ្លូវជាតិលេខ៦ ពីចំនុចបំបែកស្គន់កាត់តាមខេត្តកំពង់ធំ សៀមរាប ដល់ចំណុច ស្រុកក្រឡាញ់នៃខេត្តសៀមរាប មានផ្លូវបំបែកឆ្ពោះទៅទិសខាងជើងតាមផ្លូវលេខ ៦៨ ទៅកាន់ខេត្តឧត្តរមានជ័យ ។ ខេត្តមានផ្ទៃដីសរុប ៦ ១៥៨ គ.ម២។
ខេត្តឧត្តរមានជ័យមានអាកាសធាតុក្ដៅសើមដូចនៅទូទាំងប្រទេសកម្ពុជាដែរ។ រដូវក្ដៅចាប់ពីខែមិនាដល់ឧសភា(សីតុណ្ហភាពពី២៧ទៅ៣៥អង្សា) រដូវវស្សាចាប់ពីខែឧសភាដល់តុលា(សីតុណ្ហភាពពី២៤ទៅ៣២អង្សា និងសំនើម៩០%) និងរដូវរងារចាប់ពីខែវិច្ឆិការដល់ខែមិនា(សីតុណ្ហភាពណី២២ទៅ២៨អង្សា)
ខេត្តឧត្ដរមានជ័យចែកចេញជា៤ស្រុកនិងក្រុង១គឺ៖
| កូដស្រុកនិងក្រុង | ឈ្មោះស្រុកនិងក្រុងជាភាសាខ្មែរ | ឈ្មោះស្រុកនិងក្រុងជាអក្សរឡាតាំង |
|---|---|---|
| ២២០១ | ស្រុកអន្លង់វែង | Anlong Veng |
| ២២០២ | ស្រុកបន្ទាយអំពិល | Banteay Ampil |
| ២២០៣ | ស្រុកចុងកាល់ | Chong Kal |
| ២២០៤ | ក្រុងសំរោង | Samraong |
| ២២០៥ | ស្រុកត្រពាំងប្រាសាទ | Trapeang Prasat |
Source:http://km.wikipedia.org/wiki/
0 comments:
Post a Comment